Saturday, January 16, 2016

អាកាសយានដ្ឋាន​កូរ៉េ​ខាងត្បូង​ទាំងអស់​រង​ការ​គំរាមកំហែង​វាយប្រហារ​គ្រាប់បែក





អាកាសយានដ្ឋាន​ទាំងអស់​នៅ​កូរ៉េ​ខាង​ ត្បូង​ចាប់តាំងពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៦​បាន​បង្កើន​ការ​ការពារ​សន្ដិសុខ​ ក្រោយ​ពេល​ដែល​មន្ដ្រី​សន្ដិសុខ​ប្រទេស​ នេះ​ប្រកាស​អាសន្ន​ពី​ការ​គំរាមកំហែង​ វាយប្រហារ​គ្រាប់បែក​អត្ដឃាត​ ។​

​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​ អាកាសយានដ្ឋាន​អន្ដរ​ ជាតិ​ Gimpo​ នៅ​ភាគ​ខាងលិច​ទីក្រុង​ សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមករា​ ទទួល​ បាន​ទូរស័ព្ទ​ពី​មនុស្ស​ម្នាក់​និយាយ​ភាសា​អា​រ៉ាប់​គំរាមកំហែង​វាយប្រហារ​បំផ្ទុះ​ គ្រាប់បែក​នៅ​តាម​អាកាសយានដ្ឋាន​ នានា​របស់​កូរ៉េ​ខាងត្បូង​ ។​ បុរស​ខាងលើ​ បាន​បញ្ជាក់​ថា​ គ្រាប់បែក​បាន​បង្កៃ​រួច​ ជា​ស្រេច​នៅ​តាម​គោលដៅ​ក្នុង​អាកាសយានដ្ឋាន​ ។​

មន្ដ្រី​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ ទូរ​ ស័ព្ទ​ខាងលើ​ហៅ​ចេញពី​បរទេស​គឺ​ចេញពី​ប្រទេស​ឡាវ​ ។​ ប៉ុន្ដែ​ក្រុម​អ្នកឯកទេស​ មិន​ទាន់​បញ្ជាក់​ពី​ទីតាំង​ក៏​ដូច​ជា​អ្នក​ ដែល​បាន​ហៅ​ទូរស័ព្ទ​ខាងលើ​ទៅ​កាន់​ កូរ៉េ​ខាងត្បូង​។​ ប៉ូលិស​កូរ៉េ​ខាងត្បូង​បាន​ ឱ្យ​ដឹង​ថា​នឹង​ស្នើ​ដល់​ប៉ូលិស​អន្ដរជាតិ​ អាំង​ទែ​ប៉ូ​ល​ចូលរួម​ស្រាវជ្រាវ​ ។​

​ក្រោយ​ពី​ទទួល​បាន​ទូរស័ព្ទ​ភ្លាមៗ​ក្រុម​ សន្ដិសុខ​ក៏​បាន​បង្កើន​ការ​ការពារ​នៅ​ តាម​គោលដៅ​នៅ​ក្នុង​អាកាសយានដ្ឋាន​ចំនួន​១៥​ដោយ​ទុក​ឱ្យ​អ្នកដំណើរ​ធ្វើ​ច​រា​ ចរណ៍​ធម្មតា​ ។​ ​ហេតុការណ៍​គំរាមកំហែង​ខាងលើ​កើត​ ឡើង​ក្រោយ​ពេល​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ទទួល​រង​ការ​វាយប្រហារ​ដោយ​ក​ក្រុម​ភេរវកម្ម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​ ។​ 

ក្រុម​អ្នកជំនាញ​ភេរវកម្ម​ បញ្ជាក់​ថា​ ការ​ដែល​ក្រុម​ IS​ បង្កើន​ការ​ វាយប្រហារ​នៅ​តំបន់​អាស៊ាន​ដោយសារ​ តែ​ពួក​គេ​ត្រូវ​ខាតបង់​ជា​ច្រើន​នៅ​ក្នុង​ ទី​ដី​ស៊ី​រី​និង​អ៊ី​រ៉ា​ក់ដោយ​សារ​តែ​ការ​វាយ​ ប្រហារ​ពី​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ ។​ ចំណុច​ទាំង​ នោះ​ហើយ​ធ្វើ​ឱ្យ​ពួ​គ​គេ​បង្វែរ​មក​អាស៊ី​វិញ​ ម្ដង​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក​ ៕






ឥណ្ឌូណេស៊ី​បារម្ភ​ពី​យុវជន​​រង​ឥទ្ធិពល​ IS ​វាយ​ប្រហារ​ក្នុង​ប្រទេស

កែសំរួលដោយ​ ៈ​ ពត៍មានចំរុះ
ប្រភព៖ nokorwatnews


No comments:

Post a Comment