យ៉ាងណាមិញ កត្តាថ្លៃដើមខ្ពស់ក្នុងការចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គឺជាបញ្ហារួមមួយ ក្នុងនោះក៏មានបញ្ហាចោទចម្បងមួយទៀតគឺ ការនាំចូលជ្រូកច្រើនពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងថៃជាដើម ដែលតម្លៃជ្រូកនាំចូលពីប្រទេសទាំងនេះ ថោកជាងតម្លៃជ្រូកក្នុងស្រុក ដែលធ្វើឲ្យជ្រូករបស់ប្រជាកសិករ និងក្រុមហ៊ុនកសិដ្ឋានចិញ្ចឹមជ្រូក មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងតម្លៃបាន។
គួរជម្រាបដែរថា ក្នុងមួយឆ្នាំ កម្ពុជានាំចូលជ្រូកប្រមាណជាង ៤០០លានដុល្លារអាមេរិក នេះបើតាមប្រសាសន៍របស់ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឬទ្ធី ថ្លែងក្នុងសិក្ខាសាលា ឱកាសសម្រាប់សហគ្រិនកម្ពុជានិងទីផ្សារអាស៊ាន កាលពីពេលកន្លងមក។
ឯកឧត្តម ក៏បានបន្ថែមទៀតថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមជ្រូក ម៉ុង ឬទ្ធី បានផលិតពូជជ្រូកពិសេស ដែលមានគុណភាពល្អនៅក្នុងស្រុក ទទួលបានជោគជ័យ និងបានចែកចាយលក់ទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ពូជជ្រូកពិសេសនេះ ដូចគ្នានឹងពូជជ្រូក ដែលលោកធ្លាប់បានទិញពីប្រទេសអង់គ្លេស ដែលមួយក្បាលតម្លៃ ៤ពាន់ដុល្លារ ហើយបច្ចុប្បន្នពូជជ្រូកនេះ បានលក់នៅស្រុកខ្មែរ ត្រឹម ៣៨០ដុល្លារប៉ុណ្ណោះក្នុងមួយក្បាល។
ក្រៅពីនេះ កសិដ្ឋានចិញ្ចឹមជ្រូក ម៉ុង ឬទ្ធី បានកែច្នៃលាមកជ្រូក ទៅជាកម្លាំងថាមពលអគ្គីសនីប្រមាណជា ១៥០០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ដោយសរុបក្នុងមួយខែ អាចចំណេញថាមពលអគ្គីសនីរហូតដល់ ២២៨ពាន់គីឡូវ៉ាត់ម៉ោង៕
ប្រភពពី ៈ RFI
កែសំរួលដោយ ៈ ពត៍មានចំរុះ
No comments:
Post a Comment