Thursday, January 19, 2017

រំភើបចិត្តជំនួស! លោកឧកញ៉ាហុង ពីវចែកអាំងប៉ាវឲ្យបុគ្គលិកគ្រប់លំដាប់ថ្នាក់ ម្នាក់ៗបាន ៦០០$ ដូចៗគ្នា


កាលពីម្សិលមិញនេះខ្មែរណូតចុះម្តងរួចមកហើយពីទឹកចិត្តដ៏ល្អរបស់លោកឧកញ៉ាហុងពីវ ដែលបានចែកអាំងប៉ាវឲ្យបុគ្គលិករបស់គាត់ម្នាក់ៗទទួលបាន ៦០០$ តែដោយសារតែរូបមានគ្នា ប្រហែល៦ នាក់ នាំឲ្យប្រិយមិត្តស្មានតែលោកឧកញ៉ាហុងពីវ ចែកឲ្យបុគ្គលិកតាមផ្នែកណាមួយ។



15799834_1275279042518744_7829865423431538197_o
តែថ្ងៃនេះយោងតាមគណនីហ្វេសបុករបស់បងប្រុស Chunghour Tea បានឲ្យដឹងថា៖”សូមអរគុណ Boss (អ្នកឧកញ៉ា ហុង ពីវ) ម្ចាស់បុរីពិភពថ្មី អាំងប៉ាវសំរាប់ ចូលឆ្នាំចិនដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ គ្រប់ៗគ្នា” គឺលោកឧកញ៉ាចែកឲ្យបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់តែម្តង ហើយក្នុងមួយនាក់ទទួលបាន ៦០០ដុល្លារ។
ពត៌មានទាក់ទង៖ អ្នកឧកញ៉ា ហុង ពីវ គឺជាអគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរគោរពស្រលាញ់ និងកោតសរសើរទឹកចិត្តរបស់លោក ហើយព្រមទាំងដាក់រហ័សនាមឲ្យទៀតថាជា ឧកញ៉ាចិត្តធម៌ ដោយសារតែលោកតែងតែជួយជនក្រីក្រ ជនចាស់ជរា និងបានជួយសង្គមជាតិជាច្រើននាពេលកន្លងមក។ កន្លងទៅថ្មីៗលោកបានជួយមន្ទីរពេទ្យគន្ធបុប្ជា ២លានដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងកោតសរសើរលោកជាពន់ពេក។


Screen Shot 2017-01-19 at 10.44.15 AM
16143369_1194758747270434_7675508654997154419_n (1)
ងាកមកពេលនេះ ខណៈជិតដល់ថ្ងៃចូលឆ្នាំចិនឈានមកដល់ បុគ្គលិកក្រុមហ៊ុនបុរីពិភពថ្មី របស់លោកឧកញ៉ាហុង ពីវ បានបង្ហោះរូបមួយសន្លឹកដែលម្នាក់ៗកាន់លុយ ៦០០ដុល្លារ នៅលើហ្វេសបុករបស់គាត់ថា “អរគុណ Boss សំរាប់អាំងប៉ាវចូលឆ្នាំចិន សូមជូនពរBoss សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហេងហេងឆ្នាំថ្មីទាំងអស់គ្នា”។ គ្រាន់តែឃើញក៏សប្បាយចិត្តជំនួសដែរ មិនត្រឹមតែលោកឧកញ៉ាមានចិត្តធម៌ជួយសង្គមទេ ថែមទាំងចិត្តល្អជាមួយបុគ្គលិកទៀតផង៕ ប្រភព៖ Oun Tey
16143369_1194758747270434_7675508654997154419_n (1)

No comments:

Post a Comment