Tuesday, August 16, 2016

រូបភាព​បុរស​ម្នាក់​បើក​ម៉ូតូ​ដឹក​ក្រពើ​ទៅសៀមរាប ល្បី​តាម​អីុ​ន​ធើ​រ​ណេ​ត

រូបភាព​បុរស​ម្នាក់​បើក​ម៉ូតូ​ដឹក​ក្រពើ​ទៅសៀមរាប ល្បី​តាម​អីុ​ន​ធើ​រ​ណេ​ត

 
 

បុរស​ម្នាក់​ដឹក​ក្រពើ​តាម​ម៉ូតូ​ ជិះនៅ​លើ​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា កំពុងក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន ព្រោះ​ភាគច្រើន​យល់​ថា វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រើ​យានយន្ត​ដ៏​ពេញ​និយម ដឹក​ក្រពើ​ឆ្ពោះទៅ​ក្រុងសៀមរាប ​ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ មានការ​ចាប់អារម្មណ៍​ខ្លាំង។

រូបភាព​ដែល​បុរស​កម្ពុជា​ដឹក​ក្រពើ​នោះ បង្ហាញ​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ភាសា​អង់គ្លេស. រុស្ស៊ី. ចិន. ថៃ. និងវៀតណាម រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក ហើយ​មាន​អ្នក​ចូល​មើល​រាប់​ម៉ឺន​នាក់ រាប់សែននាក់ ។

អ្នកខ្លះ​យល់​ថា គោលដៅ​របស់​បុរស​នោះ គឺ​ដឹក​ក្រពើ​យក​ទៅ​ហាង​មួយ​ នៅ​ក្នុង​ទីក្រុង ដើម្បី​ចំអិន​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​របស់​អតិថិជន ខណៈ​ពេល​ស្បែក​ក្រពើ​ក៏​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ដែរ ។

មិន​មានការ​បញ្ជាក់​ថា ការ​ដឹក​ក្រពើ​នោះ​នៅ​ទីណា​ច្បាស់លាស់​ទេ តែ​គេ​សន្និដ្ឋាន​ថា អាចនៅចន្លោះ​រវាង​ស្រុកពួក និងក្រុង​សៀមរាប ៕

No comments:

Post a Comment