Untitled 1

    ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល ១០ ឆ្នាំ ប៉ុន្តែ​ពួកគេ​មិនមាន​កូន​មួយ​គ្រាប់​សោះ​។ ពួកគេ​បាន​នៅ​ជាមួយគ្នា​ដោយ​សង្ឃឹមថា នឹងមាន​កូន​ម្នា​ក់នៅ​ខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំ​។ គ្រួសារ​របស់​ពួកគេ​និង​មិត្តភក្តិ​បាន​ជំរុញ​ឱ្យ​អ្នក​ទាំងពីរ​លែងលះគ្នា ប៉ុន្តែ​ពួកគេ​មិន​ចង់​ធ្វើតាម​ឡើយ ដោយសារ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​ដូច​ស្ករ​តាំង​ម៉ែ​។​

​    ​ប៉ុន្មាន​ខែ​បាន​កន្លងផុតទៅ នៅ​ថ្ងៃមួយ​ខណៈ​ប្តី​បាន​ត្រឡប់​ពី​ការងារ​វិញ គាត់​បានឃើញ​ប្រពន្ធ​របស់គាត់​បណ្តើរ​បុរស​ម្នាក់​នៅតាម​ផ្លូវ​។ ពួកគេ​ហាក់​សប្បាយរីករាយ​ជាមួយគ្នា​ខ្លាំងណាស់​។ មួយ​សប្តាហ៍​ក្រោយមក បុរស​ជា​ប្តី​បានឃើញ​ប្រពន្ធ​ខ្លួន​ជាមួយ​បុរស​ចម្លែក​ម្នាក់​នោះ​ទៀត​។ លោក​ប្តី​បានឃើញ​ពួកគេ​ជាច្រើនលើក​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​នៅ​ថ្ងៃមួយ​ពួកគេ​បាន​ឱប​គ្នា​ទៀតផង​។​

​    ​នៅ​ល្ងាច​មួយ ខណៈ​ប្តី​វិលត្រឡប់​ពី​ការងារ គាត់​បានឃើញ​បុរស​នោះ​ដឹក​ប្រពន្ធ​របស់ខ្លួន​ដល់ផ្ទះ​ហើយ​បាន​ថើប​មួយ​ខ្សឺត​នៅលើ​ថ្ពាល់​នាង​ទៀតផង​។ បុរស​ជា​ប្តី​ខឹង​ជាខ្លាំង​ដោយសារ​ទង្វើ​បែបនេះ​។​

​    ​បន្ទាប់​ពីថ្ងៃ​ដ៏​រកាំរ​កុស​នៅ​កន្លែង​ការងារ បុរស​ជា​ប្តី​បានមក​ដល់ផ្ទះ​។ ស្របពេលនោះ​គាត់​បាន​កាន់​ថូ​ទឹក​ដ៏​ធំ​មួយ​ដើម្បី​ដាក់​ទឹក​ផឹក​។ រំពេច​នោះ​ទូរស័ព្ទ​ក៏​ប​ន្លឹ​សំឡេង​។ គាត់​បាន​លើក​ទូរស័ព្ទ​នោះ​ហើយ​បានឮ​សំឡេង​បុរស​ម្នាក់​និយាយថា "​អូន​អា៎ សួស្តី​! បង​នឹង​ទៅផ្ទះ​អូន​ល្ងាច​នេះ​ដើម្បី​ជួប​អូន​តាម​ការសន្យា​"​។​

​    ​បុរស​ជា​ប្តី​បាន​ទម្លាក់​ទូរស័ព្ទ​យ៉ាង​លឿន​មុននឹង​ឮ​ពាក្យពេចន៍​លើសពីនេះ​។ លោក​ប្តី​បាន​គិតក្នុងចិត្ត​ថា "​អម្បាញ់មិញ​ជា​សំឡេង​ប្រុស ហើយ​អញ​ប្រាកដ​ណាស់​ថា​ច្បាស់​ជា​អា​ប្រុស​ដែល​អញ​ឃើញ​នៅ​ជាមួយ​ប្រពន្ធ​អញ​នោះ​ហើយ​"​។ គាត់​នឹក​គិតក្នុងចិត្ត​ថា គាត់​បាន​បាត់បង់​ប្រពន្ធ​របស់គាត់​ទៅ​ប្រុស​ផ្សេង ហើយដោយ​គិតបែបនេះ​គាត់​ក៏​ទម្លាក់​ថូ​ទឹក​ពី​ដៃ បែក​អំបែង​ពាសពេញ​ផ្ទះ​។​

​    ​ដោយ​ឮ​សំឡេង​ធ្លាក់​ថូ ប្រពន្ធ​របស់គាត់​ក៏​ប្រញាប់​មក​មើលថា​តើ​មាន​អ្វី​កើតឡើង ហើយ​បាន​សួរ​ប្តី​ថា "​មាន​បញ្ហា​អី​ទៅ បង​?"​។​

​    ​ជាមួយ​អារម្មណ៍​ខឹងសម្បា គាត់​ក៏បាន​ច្រាន​ប្រពន្ធ​មួយ​ទំហឹង​ទៅនឹង​ដី​។ ប្រពន្ធ​បាន​ដួល​លើ​អំបែង​ថូ​ធំៗ​។ ប៉ុន្មាន​វិនាទី​ក្រោយមក បុរស​ជា​ប្តី​ដឹងថា ប្រពន្ធ​គាត់​បាន​ដួល​លើ​អំបែង​ថូ​ដោយ​ចាក់​ដោត​ខ្លួនប្រាណ​នាង​។ លោក​ប្តី​ម្នាក់នេះ​បាន​ព្យាយាម​ស្ទាប​រក​ជីបចរ​ដង្ហើម ស្តាប់​បេះដូង ប៉ុន្តែ​មិន​ទទួលបាន​ទទួល​សញ្ញា​អ្វី​ឡើយ​។​

​    ​នៅ​គ្រានោះ​ហើយ​ដែល​គាត់​ដឹងថា ប្រពន្ធ​គាត់​បាន​បាត់បង់​ជីវិត​។ នៅពេល​នោះដែរ គាត់​ក៏​ឃើញ​សំបុត្រ​មួយ​នៅ​ដៃ​របស់​នាង​ហើយក៏​យកមក​អាន​ទាំង​ក្តុកក្តួល​អារម្មណ៍​។​

​    ​សំបុត្រ​នោះបាន​សរសេរ​ដូចតទៅ​៖

​    ​ប្តី​សម្លាញ់​របស់​អូន​! ពាក្យពេចន៍​មិនអាច​ពណ៌នា​ពី​អារម្មណ៍​របស់​អូន​បានឡើយ​។ អូន​ជា​អ្នកសរសេរ​សំបុត្រ​នេះ​។ អូន​បាន​ជួប​គ្រូពេទ្យ​ជំនាញ​ជាច្រើន​សប្តាហ៍ ហើយ​អូន​ចង់ដឹង​ប្រាកដ​មុននឹង​ប្រាប់​ដំណឹង​ដ៏​ធំ​នេះ​ដល់​បង​។​

​    ​គ្រូពេទ្យ​បានបញ្ជាក់​ថា អូន​មាន​ទម្ងន់​ហើយ​។ កូន​របស់​ពួកយើង​មាន​អាយុ ៥ ខែ​ហើយ​គិតពី​ពេលនេះ​ទៅ​។ គ្រូពេទ្យ​ដែល​បាន​ប្រា​ប់អូន​ឱ្យ​ជួប​គឺជា​បងប្រុស​របស់​អូន​ដែល​ខាន​ជួបគ្នា​ជា​យូរណាស់​មកហើយ​បន្ទាប់ពី​អាពាហ៍ពិពាហ៍​របស់​យើង​។ គាត់​បាន​សន្យាថា​នឹង​មើលថែ​អូន​និង​កូន​ក្នុង​ផ្ទៃ​ដោយ​ឥតគិតថ្លៃ​។​

​    ​គាត់​បាន​សន្យាថា នឹង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅថ្ងៃនេះ​ជាមួយ​ពួកយើង​។ អូន​ត្រូវតែ​សរសេរ​សំបុត្រ​នេះ​ឱ្យ​បង​ព្រោះ​អូន​ពិតជា​សប្បាយចិត្ត​ណាស់​មិនដឹង​និយាយ​យ៉ាងម៉េច​ទេ​។ អរគុណ​បង​ដែល​តែង​នៅក្បែរ​និង​គាំទ្រ​អូន​ជានិច្ច​។​

​    ​ពី​ប្រពន្ធ​សម្លាញ់រ​បស់បង​!!!

​    ​ក្រោយ​អានសំបុត្រ​ចប់ សំបុត្រ​ក៏​ជ្រុះ​ចេញពី​ដៃ​របស់គាត់ ហើយ​នៅ​រំពេច​នោះ​សំឡេង​គោះទ្វារ​បាន​បន្លឺ ដែល​អ្នក​គោះ​នោះ​ជា​បុរស​ដែល​គាត់​បានឃើញ​នៅ​ជាមួយ​ប្រពន្ធ​របស់គាត់​។ បុរស​ម្នាក់​នោះបាន​ចូលក្នុង​ផ្ទះ​ហើយ​និយាយ​ពាក្យ "​សួស្តី ខ្ញុំ​ឈ្មោះ​តារា ត្រូវជា​បងស្រី​របស់​ប្រពន្ធ​លោក​"​។ រំពេច​នោះ បុរស​ម្នាក់​នោះបាន​ឃើញ​ប្អូនស្រី​ខ្លួន​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​។ គាត់​ក៏បាន​ប្រញាប់ប្រញាល់​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ កន្លែង​ដែល​នាង​ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់​មែនទែន​ហើយ​។​

​    ​អត្ថន័យអប់រំ៖ ការ​ម្រេច​ចិត្ត​ដោយ​កំហឹង​នាំមក​នូវ​ក្តី​វិនាស​៕