


សព្វថ្ងៃនេះ មានការជជែកគ្នាច្រើនណាស់អំពីវិធីហាត់ប្រាណដើម្បីថែរក្សាសុខភាពបេះដូង ញ៉ាំអាហារប្រឆាំងនឹងមហារីក និងការរៀបចំគ្រឿងផ្សំសម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាមជាដើម។ ប៉ុន្តែគេបែរជាមិនសូវនិយាយដល់តម្រងនោមសោះ។ សរីរាង្គមួយគូនេះក៏ជាវិរបុរសដ៏សំខាន់មិនអាចខ្វះបានឡើយសម្រាប់រាងកាយទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ វាមានតួនាទីច្រើនណាស់ក្នុងការជួយថែរក្សាឆ្អឹងកាន់តែរឹងមាំ និងទប់ស្កាត់ជំងឺពុកឆ្អឹងទៀតផង។ តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការសម្របសម្រួលដល់ចំណុះឈាម សម្ពាធឈាម បង្កើតគ្រាប់ឈាមក្រហម រក្សាអេឡិចត្រូលីត្រក្នុងរាងកាយ ច្រោះ និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ សញ្ញាដែលតម្រងនោមមិនសប្បាយចិត្ត ឬមិនមានសុខភាពល្អនោះ មានដូចជា អស់កម្លាំង ហើមខ្លួន ពិបាកផ្ចង់អារម្មណ៍ ពិបាកដកដង្ហើម និងរមាស់ស្បែកជាដើម។ ខាងក្រោមនេះគឺជាវិធីងាយៗដែលអ្នកអាចធ្វើបានដើម្បីជួយឲ្យតម្រងនោមសប្បាយចិត្ត និងបង្ការបញ្ហាកើតមានទៀតផង។
ប្តីប្រពន្ធមួយគូនេះបានរៀបការជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ ប៉ុន្តែពួកគេមិនមានកូនមួយគ្រាប់សោះ។ ពួកគេបាននៅជាមួយគ្នាដោយសង្ឃឹមថា នឹងមានកូនម្នាក់នៅខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំ។ គ្រួសាររបស់ពួកគេនិងមិត្តភក្តិបានជំរុញឱ្យអ្នកទាំងពីរលែងលះគ្នា ប៉ុន្តែពួកគេមិនចង់ធ្វើតាមឡើយ ដោយសារទំនាក់ទំនងដ៏ស្អិតល្មួតដូចស្ករតាំងម៉ែ។
ប៉ុន្មានខែបានកន្លងផុតទៅ នៅថ្ងៃមួយខណៈប្តីបានត្រឡប់ពីការងារវិញ គាត់បានឃើញប្រពន្ធរបស់គាត់បណ្តើរបុរសម្នាក់នៅតាមផ្លូវ។ ពួកគេហាក់សប្បាយរីករាយជាមួយគ្នាខ្លាំងណាស់។ មួយសប្តាហ៍ក្រោយមក បុរសជាប្តីបានឃើញប្រពន្ធខ្លួនជាមួយបុរសចម្លែកម្នាក់នោះទៀត។ លោកប្តីបានឃើញពួកគេជាច្រើនលើកស្ទើរគ្រប់ទីកន្លែង ហើយនៅថ្ងៃមួយពួកគេបានឱបគ្នាទៀតផង។
នៅល្ងាចមួយ ខណៈប្តីវិលត្រឡប់ពីការងារ គាត់បានឃើញបុរសនោះដឹកប្រពន្ធរបស់ខ្លួនដល់ផ្ទះហើយបានថើបមួយខ្សឺតនៅលើថ្ពាល់នាងទៀតផង។ បុរសជាប្តីខឹងជាខ្លាំងដោយសារទង្វើបែបនេះ។
បន្ទាប់ពីថ្ងៃដ៏រកាំរកុសនៅកន្លែងការងារ បុរសជាប្តីបានមកដល់ផ្ទះ។ ស្របពេលនោះគាត់បានកាន់ថូទឹកដ៏ធំមួយដើម្បីដាក់ទឹកផឹក។ រំពេចនោះទូរស័ព្ទក៏បន្លឹសំឡេង។ គាត់បានលើកទូរស័ព្ទនោះហើយបានឮសំឡេងបុរសម្នាក់និយាយថា "អូនអា៎ សួស្តី! បងនឹងទៅផ្ទះអូនល្ងាចនេះដើម្បីជួបអូនតាមការសន្យា"។
បុរសជាប្តីបានទម្លាក់ទូរស័ព្ទយ៉ាងលឿនមុននឹងឮពាក្យពេចន៍លើសពីនេះ។ លោកប្តីបានគិតក្នុងចិត្តថា "អម្បាញ់មិញជាសំឡេងប្រុស ហើយអញប្រាកដណាស់ថាច្បាស់ជាអាប្រុសដែលអញឃើញនៅជាមួយប្រពន្ធអញនោះហើយ"។ គាត់នឹកគិតក្នុងចិត្តថា គាត់បានបាត់បង់ប្រពន្ធរបស់គាត់ទៅប្រុសផ្សេង ហើយដោយគិតបែបនេះគាត់ក៏ទម្លាក់ថូទឹកពីដៃ បែកអំបែងពាសពេញផ្ទះ។
ដោយឮសំឡេងធ្លាក់ថូ ប្រពន្ធរបស់គាត់ក៏ប្រញាប់មកមើលថាតើមានអ្វីកើតឡើង ហើយបានសួរប្តីថា "មានបញ្ហាអីទៅ បង?"។
ជាមួយអារម្មណ៍ខឹងសម្បា គាត់ក៏បានច្រានប្រពន្ធមួយទំហឹងទៅនឹងដី។ ប្រពន្ធបានដួលលើអំបែងថូធំៗ។ ប៉ុន្មានវិនាទីក្រោយមក បុរសជាប្តីដឹងថា ប្រពន្ធគាត់បានដួលលើអំបែងថូដោយចាក់ដោតខ្លួនប្រាណនាង។ លោកប្តីម្នាក់នេះបានព្យាយាមស្ទាបរកជីបចរដង្ហើម ស្តាប់បេះដូង ប៉ុន្តែមិនទទួលបានទទួលសញ្ញាអ្វីឡើយ។
នៅគ្រានោះហើយដែលគាត់ដឹងថា ប្រពន្ធគាត់បានបាត់បង់ជីវិត។ នៅពេលនោះដែរ គាត់ក៏ឃើញសំបុត្រមួយនៅដៃរបស់នាងហើយក៏យកមកអានទាំងក្តុកក្តួលអារម្មណ៍។
សំបុត្រនោះបានសរសេរដូចតទៅ៖
ប្តីសម្លាញ់របស់អូន! ពាក្យពេចន៍មិនអាចពណ៌នាពីអារម្មណ៍របស់អូនបានឡើយ។ អូនជាអ្នកសរសេរសំបុត្រនេះ។ អូនបានជួបគ្រូពេទ្យជំនាញជាច្រើនសប្តាហ៍ ហើយអូនចង់ដឹងប្រាកដមុននឹងប្រាប់ដំណឹងដ៏ធំនេះដល់បង។
គ្រូពេទ្យបានបញ្ជាក់ថា អូនមានទម្ងន់ហើយ។ កូនរបស់ពួកយើងមានអាយុ ៥ ខែហើយគិតពីពេលនេះទៅ។ គ្រូពេទ្យដែលបានប្រាប់អូនឱ្យជួបគឺជាបងប្រុសរបស់អូនដែលខានជួបគ្នាជាយូរណាស់មកហើយបន្ទាប់ពីអាពាហ៍ពិពាហ៍របស់យើង។ គាត់បានសន្យាថានឹងមើលថែអូននិងកូនក្នុងផ្ទៃដោយឥតគិតថ្លៃ។
គាត់បានសន្យាថា នឹងញ៉ាំអាហារពេលល្ងាចនៅថ្ងៃនេះជាមួយពួកយើង។ អូនត្រូវតែសរសេរសំបុត្រនេះឱ្យបងព្រោះអូនពិតជាសប្បាយចិត្តណាស់មិនដឹងនិយាយយ៉ាងម៉េចទេ។ អរគុណបងដែលតែងនៅក្បែរនិងគាំទ្រអូនជានិច្ច។
ពីប្រពន្ធសម្លាញ់របស់បង!!!
ក្រោយអានសំបុត្រចប់ សំបុត្រក៏ជ្រុះចេញពីដៃរបស់គាត់ ហើយនៅរំពេចនោះសំឡេងគោះទ្វារបានបន្លឺ ដែលអ្នកគោះនោះជាបុរសដែលគាត់បានឃើញនៅជាមួយប្រពន្ធរបស់គាត់។ បុរសម្នាក់នោះបានចូលក្នុងផ្ទះហើយនិយាយពាក្យ "សួស្តី ខ្ញុំឈ្មោះតារា ត្រូវជាបងស្រីរបស់ប្រពន្ធលោក"។ រំពេចនោះ បុរសម្នាក់នោះបានឃើញប្អូនស្រីខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាម។ គាត់ក៏បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យ កន្លែងដែលនាងត្រូវបានបញ្ជាក់ថា បានស្លាប់មែនទែនហើយ។
អត្ថន័យអប់រំ៖ ការម្រេចចិត្តដោយកំហឹងនាំមកនូវក្តីវិនាស៕
បុរសម្នាក់ដឹកក្រពើតាមម៉ូតូ ជិះនៅលើដងផ្លូវក្នុងប្រទេសកម្ពុជា កំពុងក្លាយជាចំណាប់អារម្មណ៍របស់មហាជន ព្រោះភាគច្រើនយល់ថា វាឆ្លុះបញ្ចាំងពីការប្រើយានយន្តដ៏ពេញនិយម ដឹកក្រពើឆ្ពោះទៅក្រុងសៀមរាប ត្រូវគេបង្ហោះតាមហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំង។
រូបភាពដែលបុរសកម្ពុជាដឹកក្រពើនោះ បង្ហាញនៅតាមប្រព័ន្ធអនឡាញ ជាភាសាអង់គ្លេស. រុស្ស៊ី. ចិន. ថៃ. និងវៀតណាម រយៈពេល២សប្តាហ៍កន្លងមក ហើយមានអ្នកចូលមើលរាប់ម៉ឺននាក់ រាប់សែននាក់ ។
អ្នកខ្លះយល់ថា គោលដៅរបស់បុរសនោះ គឺដឹកក្រពើយកទៅហាងមួយ នៅក្នុងទីក្រុង ដើម្បីចំអិនជាម្ហូបអាហារដ៏ពេញនិយមរបស់អតិថិជន ខណៈពេលស្បែកក្រពើក៏លក់បានក្នុងតម្លៃខ្ពស់ដែរ ។
មិនមានការបញ្ជាក់ថា ការដឹកក្រពើនោះនៅទីណាច្បាស់លាស់ទេ តែគេសន្និដ្ឋានថា អាចនៅចន្លោះរវាងស្រុកពួក និងក្រុងសៀមរាប ៕